បុរសជាជនជាតិចិនម្នាក់ ខឹងរឿងចូលម៉ាស្សាកោសជប់ ត្រូវនាងៗបន្លំយកលុយដុល្លារសែនដូរលុយពិត អស់៣០០ដុល្លារ បន្ទាប់មកបុរសចិនរូបនេះ ក៏

បុរសជាជនជាតិចិនម្នាក់ ខឹងរឿងចូលម៉ាស្សាកោសជប់ ត្រូវនាងៗបន្លំយកលុយដុល្លារសែនដូរលុយពិត អស់៣០០ដុល្លារ បន្ទាប់មកបុរសចិនរូបនេះ ក៏ជិះម៉ូតូកង់បី ដោយកាន់ទាំងកាំបិតប៉័ងតោ មកគំរាមនារីម៉ាស្សាកោសជប់ ចំនួន២នាក់


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២២៣ នៅចំណុចផ្ទះម៉ាស្សាកោសជប់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ហៅផ្លូវមហាវិថីចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បុរសជនជាតិចិនម្នាក់ បានហៅនារីម្នាក់ដែលបំរើការងារនៅក្នុងហាងម៉ាស្សាកោសជប់នេះ អោយម៉ាស្សាកោសជប់ឱ្យខ្លួន។ បន្ទាប់ពីម៉ាស្សាកោសជប់រួចរាល់ហើយ បុរសជាជនជាតិចិន ក៏ចេញទៅបាត់។

ប្រភពព័ត៌មានបានបញ្ជាក់ថា រហូតដល់យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បុរសជនជាតិចិនរូបនោះបានទៅផ្សារដើម្បីទិញអីវ៉ាន់ ខណៈពេលរើសអីវ៉ាន់រួចហើយក៏ដកកាបូប ដើម្បីអោយលុយអ្នកលក់ ស្រាប់តែឃើញមានលុយក្រដាសដុល្លារសែនចំនួន៣សន្លឹកនៅក្នុងកាបូបតែម្តង។ ភ្លាមៗនោះ បុរសជនជាតិចិនសង្ស័យថា នាងៗជាអ្នកម៉ាស្សាកោសជប់បន្លំដូរលុយរបស់ខ្លួន ក៏បានហៅម៉ូតូកង់បីជិះម្នាក់ឯងទៅឈប់នៅមុខហាងម៉ាស្សាកោសជប់ ដោយក្នុងដៃកាន់កាំបិត រួចចុះពីលើម៉ូតូកង់បី ហើយបានអោយនារីបំរើម៉ាស្សាកោសជប់ចំនួន២នាក់ ដែលកំពុងអង្គុយនៅខាងមុខហាងរង់ចាំភ្ញៀវ ដោយគំរាមអោយឡើងជិះលើម៉ូតូកង់បីទៅជាមួយរូបគេ ចេញទៅបាត់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង