ស៊ីហ្គេម២០២៣ ៖ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ U22 ក្រុមថៃ ជួបមីយ៉ាន់ម៉ា ខណៈវៀតណាម ប៉ះឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ ការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ និងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ។
ការប្រកួតបាល់ទាត់កម្រិត U22 នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ការប្រកួត នៅពេលនេះបានរកឃើញក្រុមត្រូវប្រជែងគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិថៃ ប៉ះក្រុមមីយ៉ាន់ម៉ា ហើយក្រុមវៀតណាម ត្រូវជួបក្រុមឥណ្ឌូនេស៊ី ដើម្បីរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកមេដាយមាស។
បញ្ជាក់ផងថា ក្រោយឆ្លងកាត់ប្រកួតវគ្គចែកពូលសន្សំពិន្ទុ (A,B) ស្ថិតក្នុងពូល A មានក្រុមឥណ្ឌូនេស៊ី រកបាន ១២ពិន្ទុ និងក្រុមមីយ៉ាន់ម៉ា រកបាន ៩ពិន្ទុ ហើយក្នុងពូល B ក្រុមជម្រើសជាតិថៃ រកបាន ១០ស្មើជាមួយនិងក្រុមវៀតណាម។
រំលឹកផងថា ស្ថិតក្នុងវិញ្ញាសាបាល់ទាត់កម្រិតអាយុក្រោម ២២ឆ្នាំនេះ ក្រុមវៀមណាម ជាក្រុមការពារតំណែងមេដាយមាស និងក្រុមថៃ យកបានមេដាយប្រាក់ កាលពីកីឡាស៊ីហ្គេម លើកទី៣១ ៕