សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ បានប្រកាសស្វាគមន៍ អ្នកនយោបាយប្រឆាំងទាំងឡាយ ដែលបានផ្តាច់ខ្លួនមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់ នាក់នៃសា លវិទ្យាល័យភូមិន្ទកសិកម្មនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសស្វាគមន៍អ្នកនយោបាយប្រឆាំងទាំងឡាយ ដែលបានផ្តាច់ខ្លួនមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលសម្តេចមិនស្វាគមន៍ ក្រៅពីនោះអ្នកនយោបាយជ្រុលនិយមទាំង អស់ដែលផ្តាច់ខ្លួនគឺយើងទទួលទាំងអស់ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាថ្មីៗនេះមានអ្នកនយោបាយប្រឆាំងជាច្រើនបានដកខ្លួនពីមេបក្សល្ងង់ខ្លៅរបស់គេមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។យើងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សមាជិកានៃគណបក្សនានាដែលផ្តាច់ខ្លួនចូលមករួមរស់ស់ជាមួយគណបក្សប្រជាជនកម្ពុជា ៕