សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ស៊ីហ្គេម គឺជាកាតព្វកិច្ចដែលជៀសវាងមិនបាន ព្រោះកម្ពុជា ជាសមាជិកអាស៊ាន ដែលត្រូវមានកាតព្វកិច្ច ត្រូវធ្វើ មិនអាចនិយាយថា ជាការខ្ជះខ្ជាយថវិកាជាតិនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ផ្នែកកសិកម្ម ជាង៣ពាន់នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងបានសុំពន្យារម្ដងហើយម្ដង ទៀត ។ ខ្ញុំធ្លាប់ប្រាប់ទៅប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ឲ្យមានការយោគយល់ ដល់កម្ពុជា ពេលនេះ កម្ពុជាត្រូវការទុន ត្រូវការថវិកា ដើម្បីពន្លឿនការកសាងសេដ្ឋកិច្ច ប្រទេសរបស់ខ្ញុំសិន ខ្ញុំត្រូវការធ្វើផ្លូវថ្នល់ ខ្ញុំត្រូវការធ្វើស្ពាន ធ្វើប្រឡាយទឹក ត្រូវការធ្វើ មន្ទីរពេទ្យ ត្រូវការធ្វើសាលារៀន ពេលនោះ អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ីសូឡូ បាំងបាំង គាត់និយាយថា ត្រឹមត្រូវណាស់» ។ សម្តេចតេជោ បានបន្តថា ប៉ុន្តែពេលដែលយើង មានលទ្ធភាពយើងត្រូវធ្វើ ។
សម្តេចបានបន្តថា រាល់សមិទ្ធផលដែលបានកសាង សម្រាប់ស៊ីហ្គេម ពេលប្រកួតចប់ វានឹងក្លាយទៅជាមរ តក សម្រាប់តកូនតចៅ ទៅគ្រប់ជំនាន់ ។ ស្តាតមរតកតេជោ ដែលចិនបានជួយកសាង ១៥០ លានដុល្លារ ចប់ស៊ីហ្គេមទៅ មិនវ៉ៃចោលនោះទេ គឺវានឹងក្លាយទៅជាមជ្ឈមណ្ឌលកីឡា របស់ប្រជាជន ជាកន្លែងលំហែកាយ ជាកន្លែង ទេសចរណ៍ ដែលអាចមានទេសចរ ចូលទៅកំសាន្ត ចូលទៅសម្រាកនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះអ្នកនយោបាយមួយចំនួន ដែលចាត់ទុក ការរៀបចំស៊ីហ្គេម គឺជាការខ្ជះខ្ជាយ ដោយសម្តេច បានលើកឡើងថា៖ យើងបានធ្វើកិច្ច ការងារជាកាតព្វកិច្ច។ សម្តេច បានបន្តថា អ្នកឯងមិនយល់ អ្នកឯងត្រូវរៀនយល់ បើចង់ធ្វើជាសមាជិកអាស៊ាន គឺអ្នកឯងត្រូវមានសមត្ថភាព ដើម្បីនឹងរៀបចំស៊ីហ្គេម អ្នកអាចសុំពន្យារបាន តែអ្នកឯងមិនអាចបំភ្លេចកាតព្វកិច្ច រៀបចំស៊ីហ្គេមនោះទេ ។ ដូច្នេះកម្ពុជាត្រូវរៀបចំខ្លួនជាថ្មីទៀត សម្រាប់រយៈពេល ២៤ ឆ្នាំក្រោយទៀត ដើម្បីរៀបចំហេដ្ឋា រចនាសម្ព័ន្ធ និងកន្លែងប្រកួតនានា សម្រាប់ការប្រកួតស៊ីហ្គេម លើកក្រោយ ។
សម្តេច បានបន្តថា មានអ្នកខ្លះ ពេបជ្រាយថា ឯងក្រប៉ុណ្ណឹងហើយ មិនយកលុយពីគេ ទៀត។ សម្តេចបានបន្តថា «លុយយកមកចាយអស់ ខ្ញុំទទួលស្គាល់ ខ្ញុំមិនធ្វើសត្រូវ ជាមួយលុយទេ។ ប៉ុន្តែអ្វីដែលជាគោលដៅដែលកម្ពុជាចង់បាន គឺមិនមែនលុយទេ គឺធ្វើឲ្យមិត្តភក្តិទាំងឡាយ បានស្គាល់កម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌអាស៊ាន ខ្លួនឯងទេ គឺប្រទេសនានា នៅលើពិភពលោក បន្ទាប់ពីហ្នឹងទៅ ទេសចរ នឹងមកលេងចំនួន កាន់តែច្រើន ។
ជាមួយនេះ សម្តេចតេជោក៏បានប្រកាសផងដែរថា «បើសិនកីឡាករ កីឡាការិនីបរទេស បន្ទាប់ពីការប្រកួត ហើយចង់ទៅមើលអង្គរ គឺរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទស្សនា ដោយមិនបាច់សំបុត្រនោះទេ គឺសម្រាប់កីឡាការ កីឡាការិនី និងគ្រូបង្រឹក ឲ្យចូលមើលអង្គរវត្ត ដោយឥតគិតថ្លៃទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងកុំសម្លឹងហួសទៅលើបញ្ហាមេដៃ។ ត្រូវសម្លឹង មើល ការគ្រប់គ្រងការប្រកួតមួយ ដែលផ្ដល់នូវចំណងមិត្តភាព ឱ្យទៅប្រជាជនអាស៊ាន ដែល ថា អាស៊ាន ជាសហគមន៍តែមួយ។ អញ្ចឹងទេ បានជាខ្ញុំ មិនយកលុយ ក៏មាន គោលដៅច្រើនណាស់ ក្នុងហ្នឹង គោលដៅអាស៊ាន គឺជាសហគមន៍តែមួយ ។ សម្តេច បានបន្តថា ថ្ងៃក្រោយ ត្រង់ប្រទេសដទៃ រៀបចំយ៉ាងម៉េច ជារឿងរបស់គេ។ ប៉ុន្តែកម្ពុជា បានធ្វើនូវកិច្ចការងារនេះ តាមចក្ខុវិស័យ ការគិតគូររបស់ខ្លួន សមាហរណកម្មប្រជាជន អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង