ថៃបង្ហាញសៀវភៅបុរាណខ្មែរ មើលហើយវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ តើខ្ញុំអាចសិក្សាការរក្សាទុកបានដែរឬទេ?

ថៃបង្ហាញសៀវភៅបុរាណខ្មែរ មើលហើយវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ តើខ្ញុំអាចសិក្សាការរក្សាទុកបានដែរឬទេ?

ប្រទេសថៃ ៖ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមនុស្សជាច្រើនប្រហែលជាមិនដឹងថា «Bogator» ជាក្បាច់គុនបុរាណមួយត្រូវបានអះអាងថា មានដើមកំណើតជាង 2,000 ឆ្នាំមុន ជាមួយនឹងភស្តុតាងប្រវត្តិសាស្ត្រនៅលើជញ្ជាំងប្រាសាទអង្គរវត្ត។ មនុស្សម្នាក់នៅពីក្រោយភាពជោគជ័យនៃកីឡានេះ គឺមានឈ្មោះថា លោក សាន គឹមស៊ាន ជាអ្នកប្រដាល់គុនខ្មែរ ដែលបានចំណាយពេលអស់មួយជីវិត ដើម្បីព្យាយាមស្តារឡើងវិញនូវក្បាច់គុនបុរាណដែលបាត់បង់។ ដោយសរសេរសៀវភៅសិក្សាថ្មី ដែលមានគូររចនាបថនៃការប្រយុទ្ធពីជញ្ជាំងប្រាសាទអង្គរវត្តមកជាសៀវភៅ ដើម្បីបន្តដល់មនុស្សជំនាន់ក្រោយ។

ហើយត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៀតផង។
ក្រោយពេលបានឃើញសារព័ត៌មានរបស់ថៃ ឈ្មោះថា «Sanook» បានចុះផ្សព្វផ្សាយនិយាយអំពីក្បាច់គុនល្បុក្កតោ ទាក់ទងទៅនឹងប្រទេសកម្ពុជារួចមក ក៏ឃើញថា មានមហាជនថៃដែលនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ នាំគ្នាចូលទៅខមិននិយាយលើកឡើងពីមួយទៅមួយតៗគ្នា ដោយមានអ្នកខ្លះនិយាយបែបលើកសរសើរថា «ប្រទេសកម្ពុជាពិតជាអស្ចារ្យខ្លាំងណាស់ ជាពិសេសក្បាច់គុនទាំងអស់នេះ មើលហើយវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ តើខ្ញុំអាចសិក្សាការរក្សាទុកបានដែរឬទេ? ឃើញថា វាយូរហើយ ប៉ុន្តែក្រដាសនៅតែថ្មី ហើយពណ៌នៅតែស្រស់ដដែល មិនប្រែប្រួលទៅណាសោះ»។


អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា «គម្ពីរបុរាណត្រូវបានរក្សាទុកយ៉ាងល្អ រក្សាទុកនៅក្នុងសៀវភៅ។ ប៉ុន្តែវាហាក់បីដូចជាទើបតែត្រូវបានគេសរសេរឡើងវិញអញ្ចឹង»។ ចំណែកខ្លះទៀតក៏បាននិយាយថា «ព្រះគម្ពីរមើលទៅថ្មី ស្អាត និងគ្មានស្នាម» «ឡូយណាស់ មិនសរសើរមិនបាននោះឡើយ ទោះមើលប៉ុន្មានដងក៏មិនចេះធុញនោះដែរ នៅក្បាច់គុននេះនោះ» «សៀវភៅ ក្បាច់គុននេះ ខ្ញុំមិនដែលឃើញពីមុនមកនោះទេ ទើបតែបានឃើញនឹងឯង»។


ឯអ្នកខ្លះទៀតក៏បានយករូបទៅប្រៀបធៀបគ្នា រួចបញ្ចេញយោបល់ថា «គ្មានអីគួរអោយអស្ចារ្យផង ធម្មតាៗនឹង ម្នាក់ៗដូចជាជ្រួលជ្រើមម្ល៉េះ ពេលឃើញប្រទេសគេរីកចំរើន ហេតុអ្វីក៏មួយៗបែរជាសប្បាយចិត្តទៅវិញ?» «តាមពិតក្បាច់គុននេះ ប្រទេសយើងក៏មានដែរ ហើយមានតាំងពីយូរណាស់មកហើយ ជួនកាលពួកគេចម្លងមកពីយើងផងក៏មិនដឹង»៕

អត្ថបទដែលជាប់ទាក់ទង