កប៉ាល់ទេសចរណ៍ ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ចាប់ពីចុងខែធ្នូ មកដល់ពាក់កណ្តាលខែឧសភានេះ មានចំនួនដល់ ១២គ្រឿង

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា កប៉ាល់ទេសចរណ៍អន្តរជាតិ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣មានចំនួនដល់ ១២ គ្រឿង ហើយនេះ ជាសញ្ញាបង្ហាញឱ្យឃើញថា ចលនាភ្ញៀវទេសចរបរទេស ចាប់ផ្តើមមានឡើងវិញ មកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីស្ងប់ស្ងាត់ជិត ៤ ឆ្នាំ ដោយសារការរាតត្បាត នៃជំងឺកូវីដ–១៩។
កប៉ាល់ទេសចរណ៍ ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ចាប់ពីចុងខែធ្នូ មកដល់ពាក់កណ្តាលខែឧសភានេះ មានចំនួនដល់ ១២គ្រឿង ដោយបាននាំមកជាមួយនូវភ្ញៀវទេសចរ ជាច្រើនជាតិសាសន៍ រួមជាមួយនឹងនាវឹក សរុបជាងមួយម៉ឺននាក់ ដែលនេះជាសញ្ញាបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរបរទេស ចាប់ផ្តើមមានចលនាឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិត ៤ឆ្នាំ ដោយសារការរាត្បាត នៃជំងឺកូវីដ–១៩។

លោក គួច ចំរើន បានបញ្ជាក់ថា មិនរាប់បញ្ជូល កប៉ាល់យោធា នៃកងទ័ពជើងទឹក របស់បណ្តាប្រទេសនានា ដែលបានចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនោះទេ។ កប៉ាល់ទេសចរណ៍ ជាទូទៅ ចូលចតនៅពេលព្រឹក និងចាកចេញទៅវិញ នៅពេលល្ងាច ។ ចំនួនកប៉ាលទេសចរណ៍ចូលចត នៅពេលនេះ បើធៀបទៅនឹងពេលមុនឆ្នាំ២០១៩ គឺមិនទាន់ច្រើនទេ។ តែវាជាសញ្ញា បង្ហាញថា ភ្ញៀវទេសចរ ចាប់ផ្តើមមានចលនា តាមរដូវកាលវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ជំងឺកូវីដ–១៩ រួចមក។
កប៉ាល់ទេសចរណ៍ ចំនួន ១២គ្រឿងនេះ មានចេញដំណើរមកពីប្រទេសវៀតណាម ចំនួន ៤ គ្រឿង និងមកពីប្រទេសថៃ ៨គ្រឿង បន្ទាប់ពីចូលចតនៅពេលព្រឹក បានចាក ចេញ ទៅប្រទេសថៃ និង វៀតណាម នៅពេលល្ងាច។ ភ្ញៀវធ្វើដំណើរតាមកប៉ាល់ទាំង ១២ គ្រឿង មានច្រើនជាតិសាសន៍ សរុបចំនួន ៥.៨២០ នាក់ និងនាវឹក ចំនួន ៥.០៣៩ នាក់។
ចំណែកឯនាវាកងទ័ពជើងទឹក របស់បណ្តាប្រទេសនានា ដែលបានចូលចត នៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ចាប់ពីខែមីនាឆ្នាំ២០២៣ មកដល់ពលនេះ (១៧ខែឧសភា) លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា មានចំនួន៧ លើក ស្មើនឹង ៩ គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង