សម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្រ្តីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអេមីរ៉ាត អារ៉ាប់រួម ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

បន្ទាប់ពីជំនួបនេះនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង