សម្តេចតេជោ ហ៊ុន សែន យប់មិញ បានអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា បានថ្លែងឲ្យដឹងថាៈ យប់មិញ ត្រូវធ្វើបេសកកម្មពិសេសមួយ ទំនាក់ទំនងជាមួយ ឯកអគ្គរដ្ឋទូតខ្មែរ នៅប្រទេសបារាំង តាមទូរស័ព្ឌ ដើម្បីជួយអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ម្នាក់ នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង។ សម្តេចតេជោ បានចាត់ទុកថា នេះជាអំពើទុច្ចរិត និងបោកប្រាស់ ទាំងអាជ្ញាធរបារាំងទៀត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
សម្តេច បានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនី សរុប ១៦.២៧២ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE)៕