លោកតា លោកយាយ ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន១៨ អង្គ /នាក់ ត្រូវបានព្រះសង្ឃនាំគ្នាទៅដកផ្សិត នៅក្នុងព្រៃក្បែរវត្តយកមកឱ្យយាយៗធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃក្នុងវត្តភ្នំហប់ ដើម្បីឆាន់ត្រូវពុល
ខេត្តសៀមរាប ៖ នៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តភ្នំហប់ ភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ខណៈពេលនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មណ្ឌលសុខភា ឃុនរាន និងមណ្ឌលសុខភាព រុន តាឯក និងឡានមណ្ឌល សុខភាពឃុំស្រែណូយ ស្រុកវ៉ារិន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានប្រាប់ថា លោកតា លោកយាយ ពលរដ្ឋ និងព្រះសង្ឃចំនួន ១៨ អង្គ /នាក់ ត្រូវពុលដែលពួកគាត់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅក្នុងវត្តភ្នំ ហប់ ។
មូលហេតុ ដោយសារព្រះសង្ឃនាំគ្នាទៅដកផ្សិត នៅក្នុងព្រៃក្បែរវត្តភ្នំហប់ ។ ក្នុងនោះមានព្រះសង្ឃ៥អង្គ និងលោកតា លោកយាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន១៨ អង្គ / នាក់ ស្រី៤នាក់ ។ ភ្លាមក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រី បាន ហៅរថយន្តសង្គ្រោះបន្ទាន់ពីមណ្ឌលសុខភាពឃុនរាន និងមណ្ឌលសុខភាព រុន តាឯក និងមណ្ឌលសុខភាព ឃុំស្រែណូយ ស្រុកវ៉ារិន បញ្ជូនជនរងគ្រោះដែលធ្ងន់ដឹកយកទៅបន្តសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ជនរងគ្រោះ លោកតា លោក យាយ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ ដែលពុលផ្សិតចំនួន១៨ អង្គ / នាក់ នោះមកដល់ម៉ោងប្រមាណ៤ និង៥០នាទីរសៀល ថ្ងៃដដែលបានធូរស្រាល និងចេញពីមណ្ឌលសុខភាព ព្រមទាំង មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអស់ហើយ ៕