ទំនិញបន្លែផ្លែឈើ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារតំបន់ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក គឺមិនឃើញមានមន្ត្រីជំនាញចុះពិនិត្យគុណភាពសុវត្ថិភាព ជាពិសេស ផ្លែឪឡឹក វៀតណាម

ខេត្តស្វាយរៀង ៖ មហាជនលើកឡើងនេះកើតឡើងនាថ្ងៃទី១៦មិថុនា២០២៣ នៅភូមិត្រស់ឃុំត្រស់ស្រុករមាសហែក។ មហាជនបានប្រាប់អ្នកសារព័ត៌មានយើងថា ១ខែចុងក្រោយនេះ ឈ្មួញវៀតណាម នាំផ្លែឪឡឹកទុំ ឆ្លងដែនចូលមកលក់នៅច្រកតំបន់ព្រំដែនខ្សែដែក លក់បោះដុំឲ្យអាជីវករខ្មែរយកទៅលក់បន្ត នៅក្នុងស្រុករមាសហែកស្រុកស្វាយជ្រំនិងដឹកបន្តទៅខេត្តព្រៃវែង ។ ប្រភពបន្តថា ឈ្មួញវៀតណាម នាំអំពៅស្ក ឆ្លងដែនចូលមកលក់នៅច្រកតំបន់ខ្សែដែកនេះក្នុង១ថ្ងៃរាប់ពាន់បាច់ ហើយក្នុង១បាច់តម្លៃ១៣,០០០រៀលទៅ១៤,០០០រៀល តាមដើមវែងក្តី ។

អាជីវករខ្មែរម្នាក់បានលើកឡើងថា រយៈពេល២ខែចុងក្រោយនេះ នៅស្រុកខ្មែរខ្វះដើមអំពៅស្ក សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកលក់ទឹកអំពៅ ដោយចំការអំពៅក្នុងស្រុកត្រូវប្រមូលផលលក់ អស់ ហើយចំការអំពៅរបស់ក្រុមហ៊ុនគេប្រមូលផលលក់ទៅប្រទេសវៀតណាម ទើបអាជីវករឈ្មួញកណ្តាលខ្មែរយើងទាក់ទងវៀតណាម ឲ្យនាំដើមអំពៅស្ក ពីប្រទេសវៀតណាមឆ្លងដែលមកលក់ឲ្យខ្មែរយើងវិញ ។ វៀតណាមគេលក់ក្នុង១បាច់តម្លៃ១៣,០០០រៀលទៅ១៤,០០០រៀល។ក្រុមអាជីវករខ្មែរយកទៅបោះឲ្យម៉ូយតាមតូបក្នុងខេត្តស្វាយរៀង១បាច់តម្លៃ១៧,០០០រៀល ខេត្តព្រៃវែង ១បាច់លក់តម្លៃ១៨,០០០រៀល បើដឹកដល់ភ្នំពេញនិងខេត្តកណ្តាលក្នុង១បាច់តម្លៃ១៨,០០០រៀលទៅ១៩,០០០រៀល។ ផ្លែឪឡឹកទិញពីវៀតណាម១គីឡូតម្លៃ២,០០០រៀលលក់ឲ្យអ្នកបរិភោគ១គីឡូ២,៥០០រៀលទៅ៣,០០០រៀល។
ទាក់ទិនករណីនេះ សមត្ថកិច្ចដែលឈជើងនៅច្រកទ្វាតំបន់ព្រំដែនខ្សែដែក បានលើកឡើងថា ចំពោះផ្លែឪឡឹក គឺឈ្មួញវៀតណាមដឹកមកដាក់លក់ គឺមានទុំជ្រុលបែកច្រើន ហើយប្រជាពលរដ្ឋខ្មែរយើងមកទិញលក់ជាលក្ខណៈគ្រួសារតាមម៉ូតូរ៉ឺម៉ក ហើយវៀតណាមដឹកមកច្រើន ដូចច្នេះធ្វើឲ្យទុំជ្រុលបែកខូចច្រើនក្នុងពីបីថ្ងៃខូចប្រមាណជា១តោនទៅ២តោនត្រូវយកត្រាក់ទ័ររុញចោលទម្លាក់ក្នុងទឹកស្ទឹងក៏ប៉ុន្តែមួយចំនួនក៏ពុំទាន់បានរុញចោលទើបនៅស្អុយបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង