នៅរសៀលថ្ងៃបើកពិធីបុណ្យអុំទូក ផ្ទៃមេឃមានសភាពអាប់អួរ និងភ្លៀងរលឹមតិចតួច

ភ្នំពេញៈ នៅរសៀលថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកត្រូវ នឹងថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៣ផ្ទៃមេឃនៅរាជធានីភ្នំពេញមានសភាពអាប់អួរនិងអាចមានភ្លៀងរលឹមតិចតួច។ឯស្ថានទឹកទន្លេនៅកន្លែងរៀប ចំព្រះរាជពិធីបុណ្យអុំទូក មានល្បឿនហូរលើសពីល្បឿនមធ្យមច្រើនឆ្នាំ ដោយកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ ចតុមុខ មាន កម្ពស់៤.៦៥ម៉ែត្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យថាសម្រាប់រសៀល ថ្ងៃទី១នៃព្រះរាជពិធីបុណ្យ អុំទូកត្រូវនឹងថ្ងៃទី២៦ខែវិច្ឆិកា នៅរាជធានីភ្នំពេញផ្ទៃមេឃមានសភាព អាប់អួរនិង អាចមានភ្លៀងរលឹមតិចតួចហើយថ្ងៃទី២៧និង២៨ខែវិច្ឆិកា ផ្ទៃមេឃស្រឡះជាមួយនឹងសីតុណ្ហភាពចុះទាបបន្តិចសម្រាប់ផ្នែកខាងលើ(ជើង)រយៈពីរបីថ្ងៃ ដោយសីតុណ្ហភាពអាចចុះមកនៅក្នុងរង្វង់ ១៩ អង្សាសេ។
ចំណែកស្ថានភាពទឹកទន្លេសាបនៅតំបន់រៀបចំព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងជំនាញនេះ បានបញ្ជាក់ថា ល្បឿន ទឹកមានល្បឿនក្នុងរង្វង់ ១,៤៤ ម៉ែត្រក្នុងវិនាទី លឿនជាងល្បឿនមធ្យមច្រើនឆ្នាំ(ល្បឿនមធ្យមពី១ម៉ែត្រទៅ១,២០ម៉ែត្រ ល្បឿនលឿនបំផុតឆ្នាំខ្លះដល់១,៦០ម៉ែត្រក្នុង១វិនាទី)ហើយ កម្ពស់ ទឹកនៅចតុមុខអាចនៅសល់ ៤.៦៥ម៉ែត្រសមរាបថ្ងៃទី២៦ខែវិច្ឆិកា។
តាមព្រឹត្តព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយមសម្រាប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៣បានបង្ហាញឱ្យឃើញថា ទឹកបឹងទន្លេសាបនៅស្ថានីយជលសាស្ត្រក្រគរ កំពង់ហ្លួង មានកម្ពស់៦.០៤ម៉ែត្រទាបជាងថ្ងៃទី២៤ខែវិច្ឆិកា ០.០៣ ម៉ែត្រ នៅទន្លេបាសាក់ ចតុមុខ មានកម្ពស់៤.៧៤ម៉ែត្រ ទាប ជាងថ្ងៃទី២៤ខែវិច្ឆិកា ០.១១ម៉ែត្រនិងនៅថ្ងៃទី២៦ខែវិច្ឆិកាទឹកអាច នឹងស្រកដល់កម្ពស់៤.៦៥ម៉ែត្រនិងអាចស្រកដល់កម្ពស់ ៤.៥១ ម៉ែត្រនៅថ្ងៃទី២៨ខែវិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង