ក្រុមអ្នកលេងភ្លេងអកកាដង់ ជិះរថយន្តដឹកឆាកចេញពីរោងការ ស្រាប់តែរថយន្តបើក-ធ្លា-ក់-ជ-ង្ហុ-ក- បណ្តាលឱ្យ-ធ្លា-ក់-អ្ន-ក-លេ-ង-ភ្លេងម្នាក់ -បែ-ក-ក្បា-ល-រ-ង-រ-បួ-ស-ធ្ង-ន់
ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីក្រុមអ្នកការងារភ្លេងអកកាដង់បានឱ្យដឹងថា ពួកគាត់ជាក្រុមភ្លេងអកកាដង់ ឬអកកេះបានទៅលេងនៅកម្មវិធីមង្គការមួយកន្លែងនៅភូមិកើតហេតុនេះ ហើយពេលលេងចប់ក៏បានរៀបឆាកដាក់រថយន្តដឹកចេញត្រឡប់ទៅផ្ទះវិញទាំងយប់ ដោយមានអ្នកលេងភ្លេងខ្លះជិះលើរថយន្តដឹកឆាក លុះនៅពេលបើកចេញពីរោងការប្រមាណជិត១គីឡូម៉ែត្រ ដោយសាររថយន្តបើកធ្លាក់ជង្ហុក ក៏ធ្លាក់អ្នកលេងភ្លេងម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយមានអ្នកលេងភ្លេងអកកាដង់ម្នាក់ធ្លាក់ពីលើរថយន្តដឹកឆាក បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមការងារសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះមកដល់ភ្លាមៗ និងជួយសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យ ហើយមានអោយអ្នកលេងភ្លេងជាមួយទៅមើលថែនៅមន្ទីពេទ្យ ។ នេះពិតជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យ និងនឹកស្មានមិនដល់ ៕