លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹង
ភ្នំពេញ ៖ លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹង បើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៎? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពអោយកាត់ចិត្តទៅ ?
លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបនិងវិញលោកព្រមអត់ ? បើសិនជារូបសពជារូបកូនលោកតើលោកមានអារម្មណ៍បែបណា? លោកកាត់ចិត្ត និងទទួលយកបានទេ ? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោក ព្រហ្ម វិចិត្រសុសក្តា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ ? ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញុំស្លាប់ទៅបែបនេះទេ យុត្តិធម៌ត្រូវតែមានសំរាប់ប្តីខ្ញុំ បាបកម្មនិងធ្លាក់ទៅលើលោកនិងក្រុមគ្រួសារលោក ជាពិសេសអាឃាតករ អាតិរិច្ឆាន ៕