រថយន្តមួយគ្រឿង បើកលឿនជាន់ហ្រ្វាំងមិនទាន់..បុ..ក..រថយន្ត ISUZU បត់ត្រឡប់ក្រោយ បណ្តាលឲ្យ..ក្រ..ឡាប់..ផ្ងារជើងខ្លួនឯង
ភ្នំពេញ ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១៥នាទីយប់ យប់ថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៤ ចំណុចទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ លើផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសម្នាក់បានបើករថយន្តម៉ាក FORD TERRIORY មួយគ្រឿងក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តម៉ាក ISUZU បើកបត់ត្រឡប់ក្រោយចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្លួនឯង រងការខូចខាតយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ISUZUពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ រដ្ឋ 13 2-3816 បើកបរដោយបុរសម្នាក់ រួមដំណើរមានគ្នា៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលបើកមដល់ចំណុចកើតហេតុ ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ បានបង្អង់ល្បឿនរួចក៏បួងចង្កូតបត់ត្រឡប់ក្រោយ ស្របពេលមានរថយន្ត ម៉ាកFORD TERRITORY មួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា DYLYTA បើកដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុកចំពីហៀងខាងឆ្វេងផ្នែកកង់ខាងមុខរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តម៉ាក FORD TERRITORY វិញបានក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកភាគីម្ចាស់រថយន្តទាំងសងខាង នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នា។
ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទង ទៅខាងផ្នែកជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យដោះស្រាយគ្នានៅពេលក្រោយ៕