ឱកាសការងារពិសេស ដល់យុវជន មានចំនួនសរុបជាង ៥ពាន់កន្លែង ពីក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០
“ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព” ចាប់ពីថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានឱកាសការងារពិសេសដល់យុវជន មានចំនួនសរុបជាង ៥ពាន់កន្លែង ពីក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០
បងប្អូនយុវជន និងសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ ត្រៀមខ្លួន និងរៀបចំប្រវត្តិរូបសង្ខេបឱ្យបានរួចរាល់ សម្រាប់ដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗជាច្រើន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំពិព័រណ៍ការងារនេះឡើង ដើម្បីផ្តល់ឱកាសការងារដល់យុវជន និងសិស្ស-និស្សិត ដែលកំពុងមានតម្រូវការការងារ នៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ។