ប្រជាពលរដ្ឋ ស//ង្ស័យថា បានធ្លាក់ពីលើអគារខុនដូ ឈ្មោះ ហួយ វ័នផេ បណ្តាលឲ្យស្លា//ប់
ភ្នំពេញ ៖ នៅវេលាយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ មានមនុស្សស្លាប់ ធ្លាក់មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋ សង្ស័យថាបានធ្លាក់ពីលើអគារខុនដូ ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានអគារខុនដូមួយកន្លែង ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA ស្ថិតតាមបណ្ដោយផ្លូវ ២៣២ សង្ស័យថា មានជនរងគ្រោះម្នាក់បានធ្លាក់មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅផ្លូវ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិង ជំនាញចុះដល់ ដើម្បីធ្វើកុសលវិច្ច័យ និងស្រាវជ្រាវរកមូលហេតុ។ ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីហេតុការណ៍នេះច្បាស់លាស់នៅឡើយ៕