ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជយលាភី នៃព្រឹត្តិការណ៍កីឡាអន្ដរជាតិ

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជយលាភី នៃព្រឹត្តិការណ៍កីឡាអន្ដរជាតិចំនួន ៤ រួមមានការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩, ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក, ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ និងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ៤២៣,៧០០,០០០រៀល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

អត្ថបទដែលជាប់ទាក់ទង