Mueller ប្រកាសចូលនិវត្តន៍ជម្រើសជាតិអាល្លឺម៉ង់
(ប៊ែកឡាំង)៖ កីឡាករ Thomas Mueller របស់អាល្លឺម៉ង់ បានប្រកាសចូលនិវត្តន៍ ពីអាជីពលេងឱ្យក្រុមជម្រើសជាតិ ដោយបញ្ចប់ រយៈពេល ១៤ឆ្នាំរបស់លោក បន្ទាប់ពីការធ្លាក់ចេញរបស់ពួកគេ ពីព្រឹត្តិការណ៍ European Championship។ នេះបើតាមខ្សែប្រយុទ្ធលេងនៅក្លិប Bayern Munich ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លើកចុងក្រោយរបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ក្នុងលទ្ធផលបរាជ័យ ២-១ នៅវគ្គ ៨ក្រុមចុងក្រោយរបស់អាល្លឺម៉ង់ ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ដោយលោកបានចូលលេងជាកីឡាករបម្រុង នៅនាទីទី៨០។
Muller បានជួយឱ្យអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ និងជាកីឡាករទី៣ ដែលបានបង្ហាញខ្លួនច្រើនជាងគេបំផុត សម្រាប់ក្រុមជម្រើសជាតិ ជាមួយនឹងការទទួលកោះហៅ ១៣១លើក និងរកបាន ៤៥គ្រាប់។
លោកក៏ធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot Award) និងកីឡាករវ័យក្មេងល្អបំផុត (Young Player Award) នៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ នៅពេលដែលអាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ផងដែរ៕