Leicester ផ្នែកនារី ចុះកិច្ចសន្យាជាមួយអតីតខ្សែប្រយុទ្ធក្លិប Reims កីឡាការិនី Mouchonign
(លេសស្ទឺរ)៖ Leicester City ផ្នែកនារី បានចុះកិច្ចសន្យាជាមួយនឹងអតីតខ្សែប្រយុទ្ធក្លិប Reims កីឡាការិនី Noemie Mouchon រយៈពេល ៣ឆ្នាំ។ នេះបើយើងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
Mouchon វ័យ ២១ឆ្នាំ រកបាន ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២២លើក នៅលីគបារាំង Premiere Ligue រដូវកាលឆ្នាំ២០២៣-២០២៤ សម្រាប់ក្លិប Reims ។
កីឡាការិនីរូបនេះ បានលេងនៅក្លិប Reims ស្ថិតក្រោមការដឹកនាំរបស់លោកស្រី Amandine Miquel ដែលត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិប Leicester កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។
Mouchon គឺជាកីឡាការិនីទី៥ ដែលបានចុះកិច្ចសន្យាជាមួយនឹង Leicester ក្នុងរដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់ខ្សែការពារ Asmita Ale មកពីក្លិប Tottenham, ខ្សែបម្រើហ្សាម៉ាអ៊ីក Chantelle Swaby, ខ្សែការពារប៊ែលហ្សិក Sari Kees និងខ្សែបម្រើក្លិប Manchester City កីឡាការិនី Ruby Mace។
សូមជម្រាបថា Leicester បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ នៅលីគ Women’s Super League ក្នុងរដូវកាល២០២៣-២៤។ ពួកគេនឹងចាប់ផ្ដើមរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ដោយត្រូវជួប Liverpool នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ៕