ក្រសួងកសិកម្ម បញ្ចេញខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូកម្ពុជា ដែលមានអាយុកាលជាង ១០០ឆ្នាំ និងវិស័យឧស្សាហកម្មកៅស៊ូកម្ពុជានៅសប្តាហ៍នេះ

មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា បានឱ្យដឹងថាក្រសួងនឹងបញ្ចេញខ្សែវីដេអូចំនួន២ក្នុងនេះទី១ ក្រសួងបានបញ្ចេញខ្សែវីដេអូពីប្រវត្តិដំណាំកៅស៊ូនៅប្រទេសកម្ពុជាដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងវីដេអូទី២ ដែលនិយាយពីដំណាំឧស្សាហកម្មនៅប្រទេសកម្ពុជាទៅថ្ងៃអនាគតដែលបានផ្តោតសំខាន់ទៅលើអតីតកាល បច្ចុប្បន្ន និងអនាគដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងត្រូវបញ្ចេញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២៤នេះផងដែរ។

នៅថ្ងៃទី១៦ខែកញ្ញានេះដែរ ក្រសួងកសិកម្មបានចេញផ្សាយពី ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះ លោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ ៕

អត្ថបទដែលជាប់ទាក់ទង