ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនអញ្ជើញចូល រួមទស្សនាការ តាំងពិព័រណ៍សិល្បៈគំនូរនៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ក្នុងនោះក៏មានគំនូររបស់សិល្បៈករកម្ពុជា

តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទស្សនា ការតាំងពិព័រណ៍សិល្បៈគំនូរ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ដែលនៅក្នុងនោះ ស្នាដៃគំនូររបស់សិល្បៈករកម្ពុជាចំនួន ២រូប ដែលមានឈ្មោះ Chhoeun Channy និងឈ្មោះ Nou Sary ត្រូវបានជ្រើសរើសមកដាក់តាំងបង្ហាញនៅក្នុងកម្មវិធី SHINSEISAKU Art Exhibition នៅទីក្រុងតូក្យូ ផងដែរ ប៉ុន្តែម្ចាស់គំនូរ កម្ពុជា ទាំងពីររូបនេះ ពុំបានចូលរួមផ្ទាល់ក្នុងការតាំងពិព័រណ៌នោះទេ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងកោតសរសើរស្នាដៃ គំនូររបស់សិល្បៈករខ្មែរទាំងពីររូប ក៏ដូចជាសិល្បៈករខ្មែរដទៃទៀត ដែលបានចូលរួមជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង