និស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៣ រូប បានចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអាហារូបករណ៍ អ.ម.ត ក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានជូនដំណើរនិស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៣ រូប ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។

ឆ្លើយតបនឹងការទទួលបានអាហារូបករណ៍នេះ ក្រុមគ្រួសារ ក៏ដូចជានិស្សិតផ្ទាល់ បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវសេចក្តីសន្តោសប្រណីប្រកបដោយព្រហ្មវិហារធម៌ និងប្តេជ្ញាខិតខំសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជា នាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង