លោកអ៊ំ ណុប ផល អាយុ ៦៦ឆ្នាំ មានជំងឺក្លនលូន បណ្តាលឲ្យឈឺចុកចាប់ជាប្រចាំ ហើយកាន់តែឈឺខ្លាំងឡើង និងគ្រួសារមានជីវភាពក្រលំបាក រស់នៅ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយវះកាត់ និងព្យាបាល លោកអ៊ំ។ បច្ចុប្បន្ន លោកអ៊ំ បានទទួលការវះកាត់ជោគជ័យ និងត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយជាពន់ពេក។

ការព្យាបាល ត្រូវបានគាំទ្រដោយអង្គការឆឺជី សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ៕

អត្ថបទដែលជាប់ទាក់ទង