បើកទូកឆ្លងទន្លេបានពាក់កណ្តាល ជួបភ្លៀងខ្យល់ខ្លាំង វាយលិចទូកបាត់ខ្លួន២នាក់

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀងលាយឡំជាមួយខ្យល់បង្កជារលក បានបោកមកលើទូកឈើមួយគ្រឿងដែលកំពុងឆ្លងមកត្រើយម្ខាង បណ្តាលឲ្យលិចទូកសមត្ថកិច្ចអន្តរាគមន៍សង្គ្រោះបាន២នាក់ ដោយឡែក២នាក់ទៀតកំពុងបាត់ខ្លួន។

ហេតុការណ៍នេះនៅ ល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២ ត្រង់ចំណុចទន្លេកំពង់ត្រឡាចក្រោម ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំ/ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទូកឈើនោះមានប្រវែង ៦ម៉ែត្រ និងទទឹង ១ ម៉ែត្រមានមនុស្សជិះចំនួន ៤នាក់ (រួមទាំងអ្នកបើកបរ) ចេញដំណើរពីត្រើយខាងកើត ភូមិសំរិទ្ធជ័យ ដើម្បីឆ្លងមកត្រើយខាងលិច ភូមិកំពង់ត្រឡាចក្រោម ក្នុងបំណងមកដេកកំដរម្តាយដែលមានជំងឺ តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀងនិងខ្យល់ខ្លាំង បណ្តាលឲ្យទូកក្រឡាប់លិចតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង