ចាប់ផ្សឹកព្រះសង្ឃ ៣អង្គ និងប្រគល់ទៅប៉េអឹម ករណីហិ,,ង្សាលើចៅអធិការវត្តព្រះពន្លា

បន្ទាយមានជ័យ ៖ ព្រះសង្ឃចំនួន៣អង្គត្រូវចាប់ផ្សឹក និងបញ្ចូនខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រោយមានវិវាទជាមួយព្រះគ្រូចៅអធិការការវត្តព្រះពន្លា រហូតឈានដល់ការប្រើប្រាស់ហិង្សាបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គណៈកម្មការវត្តបានរៀបចំភ្លេងស្គរដៃដើម្បីឱ្យប្រជាពលរដ្ឋមកលេងរាំកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌធំនៅពេលយប់ ស្រាប់តែព្រះគ្រូចៅអធិការវត្ត បានយកស្បង់ចីវរ និងសម្ភារៈរបស់ព្រះសង្ឃមួយអង្គដែលបានមកសុំស្នាក់នៅក្នុងវត្តរៀនធម៌វិន័យ យកទៅបោះចោលក្រៅកុដិ ហើយចាក់សោមកុដិនោះ ។
ភ្លាមៗនោះ ព្រះសង្ឃជាម្ចាស់សម្ភារៈ និងព្រះសង្ឃ២អង្គទៀត បាននិមន្តទៅសួរនាំ ហើយដោយមានថេរដីកាមិនចុះសម្រុងគ្នា ក៏បង្កការវាយតប់តែម្តង ដែលបណ្តាលឱ្យព្រះគ្រូចៅអធិការរងរបួសព្រះសីសៈយ៉ាងដំណំ ហើយក៏ត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅប្រទេសថៃ ។ ដោយឡែកព្រះសង្ឃទាំង៣អង្គ ត្រូវបានព្រះមេគុណខេត្ត ចាប់ផ្សឹក ព្រមទាំងបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខេត្តក្នុងនោះ។
ក្រោយការចាប់ខ្លួនអតីតសង្ឈទាំង៣រូបនេះរួចមក ក៏មានការតវ៉ាពីសំណាក់ក្រុមគ្រួសារ ដើម្បីទាមទារឱ្យមានការដោះលែងវិញ៕

អត្ថបទដែលជាប់ទាក់ទង