បង្ក្រាបបទល្មើសនេសាទ, ដកហូតឧបករណ៍ឆក់ត្រី និងទូកម៉ាស៊ីន១គ្រឿង

(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវត្រីពងកូននោះ កម្លាំងសមត្ថកិច្ច បានដកហូតឧបករណ៍នេសាទឆក់ត្រី០១គ្រឿ អាគុយ 40A ១គ្រឿង និងទូកម៉ាស៊ីន ១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
បន្ទាប់ពីដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ៣៥០ម៉ែត្រ, លូស្បៃមុងចំនួន ៦មាត់លូ, របាំងណរ៉ាវ សាច់អួននីឡុង ក្រលា ៣សង់ទីម៉ែត្រ ចំនួន ០៣ខ្សែ ប្រវែង ២៥០ម៉ែត្រ លបរ៉ាវចំនួន ៣គ្រឿង ក្រឡាទំហំ ៣សង់ទីម៉ែត្រ ,បង្គោលចម្រឹងប្ញស្សី ចំនួន ៩០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ ២៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង