រថយន្តស៊េរីទំនើប ពន្លះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ង..ន់

ខេត្តសៀមរាប៖ រថយន្ត្រីទំនើបមួយគ្រឿងបានបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោងជិត 12 ថ្ងៃត្រង់ នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 ចំណុចមុខផ្សារទំនើបអង្គរ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BZ-9027 បើកបរដោយស្ត្រីម្នាក់ ពីលិចមកកើត ក៏បានបុកម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1Q-9343 ដែលបើកដោយបុរសម្នាក់តែម្ដង។

សេចក្សីរាយការណ៍បានបន្ថែមថាបុរសអ្នកបើកម៉ូតូមានឈ្មោះ រុន សុផារិទ្ធ អាយុ៣៩ឆ្នាំមុខបរបោកអ៊ុត។ ចំណែកអ្នកបររថយន្តជាស្ត្រី ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានជំនាញនគរបាលចរាចរណ៍យកទៅរក្សាទុកនៅកន្លែងចរាចរណ៍ផ្លូវគោក។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពុំទាន់ទទួលព័ត៌មានលម្អិតពីជំនាញនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង