មន្រ្តីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ប្រទះឃើញសត្វដំរីមួយក្បាលបានដេកស្លាប់នៅក្នុងរណ្តៅគ្រាប់ (រណ្តៅបេ)

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី 5 ខែតុលាឆ្នាំ 2024 មន្រ្តីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ប្រទះឃើញសត្វដំរីមួយក្បាលបានដេកស្លាប់នៅក្នុងរណ្តៅគ្រាប់ (រណ្តៅបេ) ត្រង់លេខនិយាមការ ៧០៩០២៤- ១៣៣៨៤៦៦ ស្ថិតនៅក្រុម អូរតាឃឹះ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
មន្ត្រីជំនាញុឲ្យដឹងថា បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅម្តុំចំណុចកើតហេតុខាងលើបានប្រាប់ក្រុមការងារឲ្យដឹងថា ដំរីមួយក្បាលដែលបានស្លាប់ខាងលើ គឺជាដំរីដែលឈឺជើងជាយូរមកហើយ។ បច្ចុប្បន្នក្រុមការងារកំពុងរកមធ្យោបាយដើម្បីដឹកសាកសពដំរីដែលស្លាប់យកទៅរក្សាទុកនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមាដើម្បីរកមូលហេតុ ៕

អត្ថបទដែលជាប់ទាក់ទង