សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកទស្សនា នៅរូបសំណាកសេះសមុទ្របាញ់ទឹក

ខេត្តកំពត ៖ ភ្ញៀវទេសចរដែលបានអញ្ជើញមកលេងកម្សាន្តនៅរូបសំណាកសេះសមុទ្របាញ់ទឹកខេត្តកំពត មានភាពសប្បាយរីករាយជាខ្លាំង ដែលបានជួបនិងថតរូបដោយផ្ទាល់ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញមកទស្សនានៅរូបសំណាកសេះសមុទ្របាញ់ទឹក នាថ្ងៃអាទិត្យនេះ ។ ជាការបញ្ជាក់ពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាបថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។
ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង