ឃា//ត់ខ្លួនក្មេ//ងទំនើងចំនួន ៨នាក់ ករណីវា//យតប់គ្នា បញ្ជូនទៅតុលាការ

ភ្នំពេញ៖ ករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម នៅចំណុចលូបង្ហៀរត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង និងនៅចំណុចអូទឹកចោល ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បន្ទាប់ពីទទួលបានពត៌មានភ្លាម លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្តឧត្ដរមានជ័យ បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ខឿន វណ្ណា ហៅ ប៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង មុខរបរ កសិករ
២-ឈ្មោះ ឈៀ ចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង មុខរបរ កម្មករ
៣-ឈ្មោះ ឈៀ ចិន ហៅ ពក ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង មុខរបរ កសិករ
៤-ឈ្មោះ ផល ឆយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង មុខរបរ កម្មករ
៥-ឈ្មោះ ភឿម សៅនាថ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័
៦-ឈ្មោះ ត្រុក ប៊ុនចាន់ធី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័
៧-ឈ្មោះ នួន ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័
៨-ឈ្មោះ លឹម វិឆៃ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជយ័។
ក្រុមក្មេងទំនើង ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង