ម្ចាស់ផេកនិងអាខោនតិកតុក TikTok មួយចំនួន ដែលយករូបភាពវិដេអូចាស់ពាក់ព័ន្ធករណីហិ..ង្សា នៅចំណុចមុខផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវលុបចោលជាបន្ទាន់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ផេកនិងអាខោនតិកតុក TikTok មួយចំនួន ដែលយករូបភាពវិដេអូចាស់ពាក់ព័ន្ធករណីហិង្សា នៅចំណុចមុខផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនិងស្រាវជ្រាវយកអនុវត្តតាមផ្លូវច្បាប់ ពីរូបភាពព័ត៌មានខាងលើជារូបភាពចាស់ ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ បន្ទាប់ពីថ្មីនេះមានផេកនិងអាខោនតិកតុកTikTok មួយចំនួនបានយកមកបង្ហោះឡើងវិញ ក្នុងគោលបំណងដើម្បីទាក់ទាញផេកនិងតិកតុកTikTok របស់ខ្លួនឲ្យល្បីនិងមានអ្នកគាំទ្រចូលមើលច្រើន។

សូមបញ្ជាក់ថាហេតុការណ៍នេះកើតឡើងកាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលមានឈ្មោះ ឃីម ខាវ ភេទប្រុស, ឈ្មោះ ទឹម រាជ ភេទប្រុស និងឈ្មោះ ណូ ដាវីត ភេទប្រុស ហើយពួកគេទាំង០៣នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីយូរណាស់មកហើយ៕

អត្ថបទដែលជាប់ទាក់ទង