ទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ ផ្តាច់ជីវិតមនុស្ស៣នាក់

(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្ស៣នាក់ ខណៈខេត្តជាច្រើន កំពុងបន្តស្ថិតក្រោមការជន់លិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ខាងលើ គឺរួមមានទាំង បុរសអាយុ៤៤ឆ្នាំម្នាក់ ដែលត្រូវបានខ្សែភ្លើងឆក់ និងស្រ្តីអាយុ៣៣ឆ្នាំម្នាក់ ដែលបាត់បង់ជីវិត ដោយសារបំណាក់ដី។ ក្រោពីនេះ សត្វដំរី២ក្បាល ក៏បានលង់ទឹកងាប់ផងដែរ។ តំបន់ភាគខាងជើងថៃ បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងតែពីព្យុះកំណាច Yagi បានវាយប្រហារមកលើតំបន់អាស៉ីអាគ្នេយ៍ កាលពីដើមខែកញ្ញា។
គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបង្កើតលំនាំអាកាសធាតុ ដែលបង្កើនលទ្ធភាពខ្ពស់ នៃការកើនមានគ្រោះទឹកជំនន់អាក្រក់ៗ កាន់តែញឹកញាប់។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ខេត្តចំនួន២០ ក្នុងចំណោមខេត្តទាំង៧៦ នៃប្រទេសថៃ កំពុងបន្តស្ថិតក្រោមការជន់លិច៕

អត្ថបទដែលជាប់ទាក់ទង