លោក Prabowo នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាខែក្រោយ បន្ទាប់ពីស្បថចូលកាន់តំណែងជា ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី

(ហ្សាការតា)៖ នៅថ្ងៃចន្ទ ទី៧ ខែតុលានេះ ទីប្រឹក្សាជាន់ខ្ពស់របស់លោក Prabowo Subianto បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៉ីរូបនេះ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាខែវិច្ឆិកា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Hashim Djojohadikusumo ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងត្រូវជាប្អូនប្រុសលោក Prabowo បានប្រាប់ថា លោក Prabowo មានផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំសម្បើមមួយ ចាប់ពីរដ្ឋធានីហ្សាការតា ដែលស្ថិតនៅភាគខាងលិចកោះជ្វា រហូតដល់ទីក្រុង Surabaya ដែលនៅភាគខាងកើត ហើយទស្សនកិច្ចទៅកាន់ចិន គឺមានគោលដៅជួបជាមួយ ក្រុមអ្នកវិនិយោគ ដើម្បីទាក់ទាញឱ្យពួកគេ ចូលរួមក្នុងគម្រោងជញ្ជាំងសមុទ្រយក្សនោះ។
គួរបញ្ជាក់ថា លោក Prabowo នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា។ កាលពីដើមខែមេសា ឆ្នាំនេះ លោក Prabowo ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ផងដែរ ប៉ុន្តែក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង