ឃា..ត់ខ្លួនជនស..ង្ស័យ៣នាក់ បើកបញ្ច្រាសទិសបង្កគ្រោះថ្នាក់ដល់មន្ត្រីនគរបាល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាក់ស្ដែងពីបទប្រឆាំងនឹងអ្នករាជការសាធារណ: , បទបើកបរបញ្ច្រាសទិសបណ្ដាលឱ្យអ្នកដទៃរងរបួសនិងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យក្មេងទំនើង០៣នាក់ជិះម៉ូតូគេច រួចបើកម៉ូតូបុកនគរបាលបណ្ដាលឲ្យរបួសធ្ងន់) ដែលហេតុការណ៍នេះកើតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទប្រឆាំងនឹងអ្នករាជការសាធារណ: , បទបើកបរបញ្ច្រាសទិសបណ្ដាលឱ្យអ្នកដទៃរងរបួស និងបទហិង្សាដោយចេតនា (កម្លាំងនគរបាលចុះអនុវត្តច្បាប់ត្រូវបានជនសង្ស័យក្មេងទំនើង០៣នាក់ជិះម៉ូតូគេចរួចបើកម៉ូតូបុកបណ្ដាលឱ្យរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី៥៣ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាមន្រ្តីនគរបាល៖
– ឈ្មោះ លឹម សេរីសោភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីផ្នែកនគរបាលយុត្តិធម៍ ស្នាក់នៅផ្ទះលេខ២១៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះរងរបួសភ្លៅខាងស្ដាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន )។
ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះញ៉េប គីមហួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវឌឿង ហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ, ២-ឈ្មោះ ជឿន សុភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៣-ឈ្មោះ សួង តាន់ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដាំត្បូង ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2019 ពាក់ផ្លាកលេខ កំពង់ចាម 1V-1442 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5502370 (ចាប់យកពីឈ្មោះ ញ៉េប គីមហួច ) ។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង