ក្រសួងរៀបចំដែនដី គ្រោងកែលម្អលើកកម្ពស់សោភ័ណភាពមហាវិថីចំនួន២នៅភ្នំពេញ ដោយប្រើបច្ចេកវិទ្យា AI

មហាវិថីចំនួន២ នៅក្រុងភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ ត្រូវបានគ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា AI ដោយគម្រោងនេះត្រូវបានបង្ហើបឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយមួយកាលពីដើមសប្ដាហ៍កន្លងទៅនេះ ។

ឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលថា តំបន់មួយចំនួនដែលស្ថិតនៅតាមមហាវិថីទាំង២នេះ នឹងត្រូវធ្វើការសិក្សាសាកល្បងអភិវឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភ័ណភាពតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីឱ្យ AI សាកល្បងមើលថា វានឹងត្រូវចេញរូបរាងបែបណា ៕

អត្ថបទដែលជាប់ទាក់ទង