ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ” កំពុងបន្តរត់ផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង មានកិត្តិយសទទួលពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី ៤និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ”កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ” ។ ដោយក្នុងពិធីនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលភ្លើងគប់ពីរឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងរត់ចេញដំណើរនៅសួនដំរីស មកកាន់វេទិកានៅខាងមុខបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង រួមដំណើរថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម យុវជនសសយក និងមានការចូលរួមពីប្រជាពលរដ្ឋអបអរសាទរអមសង្ខាងផ្លូវយ៉ាងអធិកអធមផងដែរ៕