ឪពុកចាប់កូនស្រីបង្កើត រំលោ..ភបានសម្រេច4-5ដង ទើបធ្លាយព័ត៌មាន

ខេត្តព្រៃវែង ៖ នៅ ថ្ងៃទី១៧ តុលា ឆ្នំា២០២៤ មានករណីបទរំលោភសេពសន្វវះ នៅចំណុចផ្ទះជួល ។ បុរសម្នាក់ត្រូវបានកំលាំងនគរបាលស្រុកស៊ីធរកណ្តាលចាប់ឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងថា ជននេះបានចាប់កូនស្រីបង្កើតរបស់ខ្លួនរំលោភបានសម្រេច4-5ដង។

ក្រោយទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាម និងចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អឿន សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ចំណែកជនរងគ្រោះភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យតែម្តង។ តាមចម្លើយរបស់ក្មេងស្រីរងគ្រោះ ឪពុករបស់នាងបានចាប់នាងរំលោភ 4-5ដងហើយ គឺនៅពេលដែលមានឱកាសស្ងាត់ គ្មាននរណានៅផ្ទះ ឪពុកនាងតែងតែបង្ខំចាប់នាងរំលោភរហូតបានសម្រេច រួចគំរាមនាងមិនអោយនិយាយប្រាប់នរណាគេទេ តែចុងក្រោយនេះនាងទ្រាំលែងបាន ទើបនិយាយប្រាប់ម្តាយ ធ្វើអោយបែករឿង និងឈានដល់ការប្តឹងសមត្ថកិច្ច ចាប់ឃាត់ខ្លួនឪពុកតិរិច្ឆាននេះ ៕

អត្ថបទដែលជាប់ទាក់ទង