សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម Budi Karya Sumadi រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០២៤

រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ល្ងាចថ្ងៃសៅរ៍ ទី១៩ តុលា ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង