គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន
គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសវនាការវាងអគ្គលេខាធិការដ្ឋានអាយប៉ានិងអាស៊ាន នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តម វេង សាខុន និងឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា។
កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ា។
នេះជាឆ្នាំទី៣ហើយដែលអាយប៉ា បានបង្កើតឱ្យមានជំនួបសវនាការនេះឡើង ហើយកិច្ចប្រជុំនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣៕