ជនជាតិវៀតណាម ស្រីប្រុស១២នាក់ រត់ប្រសាចតាមវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ នៅ ថ្ងៃទី១៩ តុលា២០២៤ នៅចំណុចភូមិសាមគ្គីសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ មានជនជាតិវៀតណាម ស្រីប្រុស១២នាក់ រត់ប្រសាចតាមវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចអន្តរាគមន៍ព័ទ្ធចាប់មកសាកសួរ រួចបញ្ជូនទៅទីតាំងដែលរត់ចេញពីកន្លែងក្នុងរោងចក្រមួយ នៅក្រុងស្វាយរៀង ។

ប្រជាពលរដ្ឋប្រទះឃើញមនុស្សប្រមាណ១២នាក់ រត់កាត់វាលស្រែចេញពីរោងចក្រទើបសាងសង់មួយកន្លែងចេញពីភូមិទាហានលើរត់កាត់វាលស្រែ រួចបម្រុងឆ្លងផ្លូវថ្នល់ជាតិលេខ១ក៏មានការងើងឆ្ងល់ រាយការណ៍ដល់សមត្ថកិច្ចក្រុមប្រជាការពារភូមិសាមគ្គីបានស្ទាក់ចាប់បានចំនួន១០នាក់ ស្រីម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿង និងកងរាជអាវុធហត្ថស្រុកស្វាយទាប និងអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង មកអន្តរាគមន៍សាកសួរ ។

ជនជាតិវៀតណាម ឆ្លងដែនពីប្រទេសវៀតណាមមកធ្វើការនៅក្រុងបាវិត ហើយក៏ត្រូវក្រុមហ៊ុនឲ្យមកធ្វើការតភ្លើងអគ្គីសនី នៅក្នុងរោងចក្រ ទើបសាងសង់ថ្មីនៅក្នុងសង្កាត់ស្វាយតឿ ។ ហើយអ្វីដែលពួកគេរត់ចេញពីកន្លែងធ្វើការនោះដោយបានដឹងថា មានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ចុះទៅពិនិត្យជនអន្តោប្រវេស៍មកធ្វើការក្នុងអគាររោងចក្រ សាងសង់ថ្មីនោះទើបភ័យនាំគ្នារត់គេច គោលបំណងរត់ទៅក្រុងបាវិតក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់តែម្តង ។

ជនជាតិវៀតណាម១២នាក់នេះ សង្ស័យ ជាជនអន្តោប្រវេសន្ត៍ខុសច្បាប់ទើបឃើញសមត្ថកិច្ចចូលទៅពិនិត្យបុគ្គលិកធ្វើការនៅអគារសាងសង់ថ្មីនោះភ័យក៏រត់គេចពីសមត្ថកិច្ចបែបនេះ ។ បន្ទាប់មកសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនជាតិវៀត១០នាក់ ស្រីម្នាក់ ដាក់លើរថយន្តដឹកទៅទីតាំងពួកគេធ្វើការ ដើម្បីសួរនាំថា តើពួកគេចូលមកធ្វើការនៅប្រទេសខ្មែរនេះមានលិខិតឆ្លងដែន ឬមានសៀវភៅការងារដែរឬទេ? ឬជាជនអន្តោប្រវេសន៍ខុសច្បាប់ទើបឃើញសមត្ថកិច្ចនាំគ្នារត់គេចខ្លួនបែបនេះ ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានទេ រហូតដល់រសៀលថ្ងៃទី២០ តុលា ២០២៤នេះ ទូរសព្ទ័មិនចូល ។ គ្រាន់តែទទួលព័ត៌មានក្រៅផ្លូវការថា ជនជាតិវៀតណាម១២នាក់នេះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ គឺឆ្លងដែនពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងនៃក្រុងបាវិត មករកការងារធ្វើ ដោយមិនបានសុំទិដ្ឋការការងារទៅមន្ទីរការងារសុំសៀវភៅចុះបញ្ជី ធ្វើការងារទេ សង្ស័យគ្មានទាំងលិខិតឆ្លងដែនទៀតមើលទៅ ទើបឃើញសមត្ថកិច្ចភ័យខ្លាចនាំគ្នារត់គេច គឺថាស្លៀកពាក់សម្លៀកបំពាក់ខ្លីទាំងស្រីទាំងប្រុស គឺរត់យកព្រះអាយុក្នុងនោះមាន២នាក់ មានកាតាបសំលៀកបំពាក់ ។
មហាជនលើកឡើងថា មានជនអន្តោប្រវេសន៍បរទេស ពិសេស គឺជនជាតិវៀណាមចូលមកធ្វើការរកស៊ី នៅក្នុងទឹកដីរដ្ឋបាលខេត្តស្វាយរៀងច្រើនណាស់ គឺមិនបានសុំទិដ្ឋាការចុះបញ្ជី សៀវភៅការងារ ពីក្រសួងមន្ទីរការងារទេ គឺលួចចូលមកធ្វើការដោយខុសច្បាប់ ដណ្តើមការងារប្រជាពលរដ្ឋខ្មែរយើងគួរតែអាជ្ញាធរមានសមត្ថកិច្ចរឹតបន្តឹងជនអន្តោប្រវេសន៍បរទេសដែលលួចចូលមកធ្វើការងារដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង