ភ្លើ..ងប្រច..ណ្ឌ! បុរសម្នាក់ ចា..ក់និងកា..ប់អតីតប្រពន្ធ បណ្តាលឲ្យរងរបួស ជនដៃដល់ត្រូវបាននគរបាលចា..ប់ខ្លួន ករណីប៉ុនប៉ុងឃា..ដក..ម្ម!
(កំពង់ធំ)៖ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាដកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ឃឿន ណាវី អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ ខេត្តសៀមរាប ក្រោយអតីតប្តីរបស់ខ្លួនបានចូលទៅចាក់ និងកាប់ ព្រោះតែភ្លើងប្រចណ្ឌ។
ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ជនសង្ស័យថា ខ្លួនបានផឹកស្របៀរ មានគ្នា៤នាក់ លុះដល់ម៉ោងប្រហែល១២យប់ ខ្លួនបានខ្ចីម៉ូតូមិត្ដភ័ក្រ្ដ១គ្រឿង និងដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំខាងលើ។
ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយ និងដំបងទីបចូលទៅកាប់ និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។
មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងចាំទៅសាលាឃុំ ស្របពេលនោះជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃ នៅណាជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ជនសង្ស័យនិយាយថា បើទៅភ្នំពេញមានតែទៅជួបប្រុស។ ភ្លាមនោះជនរងគ្រោះបិតទូរស័ព្ទ បិតលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់តែម្តង
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទោង ឃាត់ខ្លួន និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕