កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនប្បងប្អូនប្រជាពលរដ្ឋ និងគណបក្ស ក្នុងរយៈពេល ៩ខែ កន្លងមក។
ឯកឧត្តមប្រធានក្រុមការងារបានរំឭកឡើងវិញថាក្នុងរយៈពេល ៩ ខែកន្លងមក ក្រុមការងារ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះបានបំពេញកិច្ចការងារបានយ៉ាងល្អ ជាពិសេសបានចូលរួមនាំយកនូវជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកនាពេលកន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់ជាតិ និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន។ ប្
រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះក៏បានណែនាំផងដែរដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់បន្តធ្វើអំពើល្អ និងបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។
ឯកឧត្តមប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះបង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណនិងគុណភាពជាពិសេសយុវជនដែលជាអ្នកបន្តវេន ៕