ឃា//ត់ជនស//ង្ស័យម្នាក់ ឈ្មោះ ហួត រតនៈ នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួ//ចកាត់ខ្សែភ្លើង

កំពង់ស្ពឺ ៖ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត នៅទី២០ ខែ តុលា ឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលកាហែង បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ជនសង្ស័យ១នាក់ឈ្មោះ ហួត រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ករណីលួចកាត់ខ្សែភ្លើង យោងតាមពាក្យបណ្ដឹងរបស់អ្នកតំណាងរោងចក្រ គ្លប៊លស៊ុបផ្លាយ ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។
☆ដកហូតវត្ថុតាង : មានកន្រ្តៃកាត់ដែក១ , ម៉ាឡេត១ , កូនកាំបិតចុច១ , កូន កាំបិត១ , ម៉ូតូសងកូរ៉េ១គ្រឿង។
☆ក្រោយធ្វើកាសាកសួជនសង្ស័យខាង លើបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងពិតប្រាកដមែន កាលពីថ្ងៃទី១៨ .១០.២០២៤ វេលាម៉ោងប្រហែល ២យប់ ធ្វើសកម្មភាព ១លើកដែរ ។
-ករណីនេះជំនាញកំពុងតែធ្វើសាក សួរ និងកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង