បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផលព្រែកតាច្រែង និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចខាងជើងបឹងធំ (ក្របីស្អុយ) ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ និងចំណុចអូរសាឃរ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១៤នាក់ ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣គ្រឿង ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖
-បង្គោលចំនួន ៣១០ដើម
-របាំងសាច់អួនប្រវែង ១៥៥០ម៉ែត្រ
-ឡុកចាប់ត្រីចំនួន ០៥ឡុក ។
-ប្រលែងកូនត្រីចម្រុះ ១០គីឡូក្រាម។
គួរបញ្ជាក់ថា ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង