ករណីចែកចាយ និងជួញដូរគ្រឿ..ងញៀ..នខុសច្បាប់ សមត្ថកិច្ចបង្រ្កាប និងឃា..ត់ខ្លួនជនស..ង្ស័យចំនួន០២នាក់
ភ្នំពេញ៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថា មានករណីចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានធ្វើការស្រាវជ្រាវនិងចុះដល់ទីតាំងខាងលើពុំឃើញមានករណីជួញដូរនិងចែកចាយដូចករណីដែលបានបង្ហោះលើបណ្តាញសង្គម Nodrug ប៉ុន្តែយើងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២នាក់ ស្រី០១នាក់ លទ្ធផលតេស្ត(+)។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕