ជនស//ង្ស័យចំនួន២នាក់ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃា//ត់ខ្លួន ករណីគ្រឿ//ងញៀ//ន

តាកែវ៖ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនិតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។\

កាលពីវេលាម៉ោង ១១:១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារជំនាញនគរបាលយុត្តិធម៍ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុខុសច្បាស់ នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ។
កមកកងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
១/ឈ្មោះ ឈូក មេសា ហៅសីហា ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន) ។
២/ឈ្មោះ ហែម វណ្ណា ហៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ។
+ ដកហូតវត្ថុតាងរួមមាន៖
១ – ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ទម្ងន់:១៤,១០ក្រាម (ថ្លឹងទាំងសំបកថង់) ។
២ – ទូរស័ព្ទ០៣គ្រឿង
៣ -ម៉ូតូចំនួន០២គ្រឿង ម៉ាកសង់ប៊ុិច០១គ្រឿងពណ៍ខ្មៅ ស្លាកលេខតាកែវ 1H 0349 ម៉ាកc125ពណ៌ខ្មៅ០១គ្រឿង គ្មានស្លាកលេខ
៤. ដាវដែក ០១ដើម
៥.ស្លាកលេខ ម៉ូតូ០១សន្លឹក ភ្នំពេញ1KJ 4310
៦.សម្ភារៈសេពនិងសម្ភារៈវេចខ្ចប់មួយចំនួន។
ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង