លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហការការក្នុងការបង្កើត Page TV សម្រាប់ផ្សាយមាតិកាផ្សេងៗ

(ភ្នំពែញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូ TV STORM សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើកិច្ចសហការការក្នុងការបង្កើត Page TV សម្រាប់ផ្សាយមាតិកាផ្សេងៗ ដូចជាខ្សែភាពយន្ត និងកម្មវិធីកីឡា។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូ TV STORM សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok ជាប្រធាន TV STORM Smart Media Solution Company for Pay TV operators សាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ពីគោលបំណងចង់មកធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន រៀបចំបង្កើត Page TV នៅប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង