ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសាជីវកម្មទឹកកូរ៉េ (K-water)

នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ នាសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងសាជីវកម្មទឹកកូរ៉េ (K-Water) និងតំណាងក្រុមហ៊ុន Chilbo Industry CO., LTD ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិភាក្សាពីការចុះអនុស្សរណៈលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីខ្នាតតូច រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ(K-Water) ដែលគម្រោងនេះសិក្សាដោយក្រុមហ៊ុន Chilbo Industry Co., LTD និងស្នើសុំទិន្នន័យអាងទឹកដែលបានជ្រើសរើសរបស់សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េរួមគ្នាពិនិត្យលើខ្លឹមសារអនុស្សរណៈ ដើម្បីចុះហត្ថលេខា នាពេលខាងមុខ ក្នុងដំណើរទស្សកិច្ចរយៈពេលពីរថ្ងៃរបស់នាយកប្រតិបត្តិសាជីវកម្មទឹកកូរ៉េ ដែលគ្រោងធ្វើនៅថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង