សមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃា//ត់ខ្លួនក្រុមចោរឆ//ក់ ចំនួន០៥នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ឆ//ក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ

ភ្នំពេញ ៖ កម្លាំងនគរបាលស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមចោរឆក់ បានចំនួន០៥នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះជាច្រើននាក់ រងរបួសផងដែរ ។

នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ជនសង្ស័យទាំង៥នាក់ រួមមាន ៖
១. ឈ្មោះ ម៉ៅ រើន ហៅ យ៉ា ភេទប្រុស
២. ឈ្មោះ ហឿន សីហា ហៅ ដូច ភេទប្រុស
៣. ឈ្មោះ វាន់ បញ្ញ ហៅ ហ្វាញ្ញ ភេទប្រុស
៤. ឈ្មោះ ជា សីហា ហៅ សត្យា ភេទប្រុស
៥. ឈ្មោះ រដ្ឋា ខ្វាន់អ៊ូ ហៅ អ៊ូ ភេទ ប្រុស ។
គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួន ជនសង្ស័យ ចំនួណ៥នាក់ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីឆក់ កាបូប និង ទូរសព្ទ ចំនួន០៥ករណីផ្សេងគ្នា រួមមាន ៖
ករណីទី១៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។
ករណីទី២៖ លួចយកកាបូប នៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤ ។
ករណីទី៣៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។
ករណីទី៤៖ ឆក់យកកាបូប និងទូរសព្ទដៃ នៅចំណុចមុខផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ ទួលទំពន់ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
និងករណីទី៥៖ ឆក់យកថង់ខ្មៅ នៅចំណុច ផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង