អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិន
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតចូលរួមផងដែរ ៕